កម្មវិធីវិទ្យុ

កម្មវិធីតុមូលវីអូឌី

round-tableថ្ងៃផ្សាយ: ថ្ងៃចន្ទ ពុធ និងសុក្រ
ម៉ោងផ្សាយ: ០២-០៣ រសៀល

កម្មវិធីតុមូលវីអូឌី៖ ផលិតដោយសំឡេងប្រជាធិបតេយ្យ VOD ក្នុងគោលបំណងផ្តល់ឱកាសឲ្យពលរដ្ឋ និងវាគ្មិនបានជជែកពិភាក្សាគ្នា និងចូលរួមចំណែកស្វែងរកដំណោះស្រាយបញ្ហា ដែលបានកើតឡើងនៅក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៥ ជាមួយគណបក្សនយោបាយទាំងអស់ និងអ្នកពាក់ព័ន្ធនានា។

 


 

កម្មវិធី សិទ្ធិមនុស្ស៣៦៥!

HR365_banner_for_radioផ្សាយផ្ទាល់

  • ថ្ងៃផ្សាយ: ថ្ងៃអង្គារ សប្តាហ៍ទីមួយនិងទីបី
  • ម៉ោងផ្សាយ: ភ្នំពេញ និង សៀមរាប ម៉ោង១១ ដល់ម៉ោង១២ថ្ងៃត្រង់

 

ផ្សាយឡើងវិញ៖

  • វិទ្យុសារិកា FM១០៦.៥ភ្នំពេញ ថ្ងៃសៅរ៍ សប្តាហ៍ទីពីរនិងទីបួន ម៉ោង៩ដល់ម៉ោង១០ព្រឹក
  • វិទ្យុFM៩៥.៥សៀមរាប ថ្ងៃអាទិត្យ សប្តាហ៍ទីពីរនិងទីបួន ម៉ោង២ដល់ម៉ោង៣រសៀល
  • វិទ្យុជាតិFM៨៩.៥ខេត្តរតនគិរី សប្តាហ៍ទីមួយ ទីពីរ ទីបី និងទីបួន ថ្ងៃសៅរ៍ ម៉ោង១១ដល់ម៉ោង១២ថ្ងៃត្រង់

 

កម្មវិធី សិទ្ធិមនុស្ស៣៦៥! សិទ្ធិមនុស្សសម្រាប់គ្រប់គ្នា នៅគ្រប់ទីកន្លែង ផលិតដោយសំឡេងប្រជាធិបតេយ្យ VOD ឧបត្ថម្ភដោយ ការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា ។

 


កម្មវិធីសុវត្ថិភាពការងារ

safework  ថ្ងៃផ្សាយ: ថ្ងៃពុធ
ម៉ោងផ្សាយ: ៤-៥ ល្ងាច

កម្មវិធីសុវត្ថិភាពការងារ៖ ផលិតឡើងក្នុងគោលបំណង ផ្សព្វផ្សាយឲ្យកម្មករយល់ដឹងពីការការពារសិទ្ធិ ទំនាក់ទំនងល្អរវាងនិយោជក និងកម្មករ ព្រមទាំងដើម្បីលើកកម្ពស់លក្ខខណ្ឌការងារកម្មករឲ្យកាន់តែប្រសើរឡើងតាមរយៈប្រព័ន្ធផ្សព្វផ្សាយ។ កម្មវិធីនេះ សហការផលិតដោយសំឡេងប្រជាធិបតេយ្យ VOD និង មជ្ឈមណ្ឌលអាមេរិចកាំងសំរាប់សាមគ្គីភាពការងារអន្ដរជាតិ (SC)។

 


កម្មវិធីការងារ និងជីវិត

Print  ថ្ងៃផ្សាយ: ថ្ងៃពុធ
ម៉ោងផ្សាយ: ១១-១២ ថ្ងៃត្រង់

កម្មវិធីការងារនិងជីវិត៖ ជជែកទាំងអស់គ្នាដើម្បីការគោរពសិទ្ធិ និងលើកកម្ពស់លក្ខខណ្ឌការងាររបស់កម្មការិនីរោងចក្រកាត់ដេរ អាជីវករតាមដងផ្លូវ ស្ត្រីបម្រើសេវាកម្សាន្ត និងផ្សព្វផ្សាយស្រាបៀរ។ កម្មវិធីនេះផលិតដោយ VOD ឧបត្តម្ភមូលនិធិពី Rosa Luxemburg (រូសាលុចហ្សំបួរ) ។

 

 


កម្មវីធីមាគ៌ាស្អាតស្អំ
Clean Road

ថ្ងៃផ្សាយ: ថ្ងៃព្រហស្បតិ៍
ម៉ោងផ្សាយ: ១១-១២ ថ្ងៃត្រង់
ចាក់ផ្សាយឡើងវិញ: ថ្ងៃអាទិត្យវេលាម៉ោង ៤-៥ល្ងាច

កម្មវីធីមាគ៌ាស្អាតស្អំ ជំរុញឲ្យប្រជាពលរដ្ឋ និងយុវជន ចូលរួមលើកកម្ពស់សុច្ចរិតភាពនៅក្នុងសង្គម។ កម្មវិធីមាគ៌ាស្អាតស្អំ ផលិតដោយសំឡេងប្រជាធិបតេយ្យ VOD គាំទ្រថវិកាដោយអង្គការតម្លាភាពកម្ពុជា។

 


 កម្មវិធីព័ត៌មានអន្តរជាតិជុំវិញតំបន់អាស៊ី

Asia-Calling-for-Logoថ្ងៃផ្សាយ: ថ្ងៃអាទិត្យ
ម៉ោងផ្សាយ: ភ្នំពេញ ម៉ោង១០-១១ព្រឹក និង សៀមរាប ម៉ោង១១-១២ ថ្ងៃត្រង់

កម្មវិធីព័ត៌មានជុំវិញតំបន់អាស៊ី Asia Calling បង្កើតឡើងក្នុងគោលបំណងដើម្បីចែករំលែកព័ត៌មានក្នុងតំបន់អាស៊ាន ដោយបង្ហាញអំពីវប្បធម៌ សាសនា និងបញ្ហាសង្គមនៃប្រទេសនិមួយៗ។ កម្មវិធីនេះសហការផលិតដោយសំឡេងប្រជាធិបតេយ្យ VOD និងកម្មវិធីអេស៊ីខលលីង ឧបត្ថម្ភថវិកាដោយវិទ្យុ KBR 68H នៃប្រទេសឥណ្ឌូនេស៊ី។ ផ្សាយនៅរៀងរាល់ថ្ងៃអាទិត្យ ចាប់ពីម៉ោង ៥:០០ ដល់ម៉ោង ៦:០០ល្ងាច។

 


កម្មវីធីតោះយើង

Let's Go

ថ្ងៃផ្សាយ: ថ្ងៃចន្ទ-សុក្រ
ម៉ោងផ្សាយ: ៩-១០ ព្រឹក

កម្មវីធីតោះយើង៖ បង្កើនការចូលរួមរបស់យុវជនក្នុងអភិបាលកិច្ចល្អ និងការបោះឆ្នោត តាមរយៈការជជែកតាមវិទ្យុ និងបណ្តាញទំនាក់ទំនងសង្គម។

 


កម្មវិធីសេវាល្អសង្គមល្អ

Good Service Good Societyថ្ងៃផ្សាយ: ថ្ងៃអង្គារ៍ នៅស្ថានីយ៍ ១០៦.៥ រាជធានីភ្នំពេញ
ម៉ោងផ្សាយ: ២:០០-៣:០០ រសៀល
ចាក់ផ្សាយឡើងវិញ ថ្ងៃដដែលម៉ោង ៩:៣០-១០:០០ យប់ និងនៅវិទ្យុ ៩៥.៥ ខេត្តសៀមរាប ថ្ងៃសៅរ៍ ម៉ោង ៤:៣០-៥:០០ល្ងាច

គោលបំណង៖ កម្មវិធី សេវាល្អ សង្គមល្អ លើកឡើងពីបញ្ហាដែលទាក់ទងនឹងអភិបាលកិច្ចល្អ ដើម្បីជំរុញអោយអាជ្ញាធរថ្នាក់មូលដ្ឋាន មានការដោះស្រាយរាល់បញ្ហាដែលកើតមានឡើង។


workvoiceកម្មវិធីសំឡេងសហភាពការងារកម្ពុជា

ថ្ងៃផ្សាយ: ថ្ងៃអាទិត្យ
ម៉ោងផ្សាយ: ៩-១០ព្រឹក

កម្មវិធីសំឡេងសហភាពការងារកម្ពុជា៖ ផលិតឡើងក្នុងគោលបំណង ផ្សព្វផ្សាយឲ្យកម្មករយល់ដឹងពីការការពារសិទ្ធិ ទំនាក់ទំនងល្អរវាងនិយោជក និងកម្មករព្រមទាំងដើម្បីលើកកម្ពស់លក្ខខណ្ឌការងារកម្មករឲ្យកាន់តែប្រសើរឡើងតាមរយៈប្រព័ន្ធផ្សព្វផ្សាយ។ កម្មវិធីនេះ សហការផលិតដោយសំឡេងប្រជាធិបតេយ្យ VOD និង សហភាពការងារកម្ពុជា (CLC)។