អំពីសារិកា

Sarika FMវិទ្យុសារិកាចាប់ផ្តើមដំណើរការចាប់តាំងពីខែតុលាឆ្នាំ២០០៨បន្ទាប់ពីទទួលបានការ គ្រប់គ្រង ពីវិទ្យុ ស្តារអេហ្វអ៊ឹម។វិទ្យុសារិកាផលិតកម្មវិធីផ្សាយយ៉ាងទូលំទូលាយ ដោយផ្តោត ទៅលើការ អប់រំនឹង កំសាន្ត។មានព័ត៌មានខ្លីផ្សាយ៤ទៅ៥នាទីរៀងរាល់ម៉ោង។កម្មវិធីទាក់ទងនឹងយុវជននិងក្មេងជំទង់ ស្រ្តី ចរាចរណ៍ បរិស្ថាន សិទ្ឋិមនុស្ស ព័ត៌មាន ព្រឹត្តិការណ៍បច្ចុប្បន្នភាពសំខាន់ៗ ឱកាសការងារ ជីវិតនិងកំសាន្ត បទចំរៀងខ្មែរ បរទេស រួមនឹង កម្មវិធីសម្បូរបែបផ្សេងៗទៀត។

នៅដើមឆ្នាំ២០០៩វិទ្យុសារិកាបានបន្តការផ្សាយទៀងទាត់នូវកម្មវិធីព័ត៌មាននិងកម្មវិធីអប់រំសម្បូរ បែប។ក្នុងពេលបច្ចុប្បន្ននេះ វិទ្យុសារិកាកំពុងតែបញ្ជ្រៀតខ្លួនចូលទៅក្នុងចំណែកនៃទីផ្សារវិទ្យុ ដោយផ្អែកលើការចូលរួមរបស់អ្នកស្តាប់ នៅក្នុងកម្មវិធីវិទ្យុរបស់ខ្លួន។

នៅចុងត្រីមាសទី១ក្នុងឆ្នាំ២០០៩ មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ឋផ្សព្វផ្សាយឯករាជ្យ(CCIM)បានដំណើរការស្ថានីយ វិទ្យុមួយទៀត នៅ ខេត្តសៀមរាបជាមួយ កំលាំងការផ្សាយ៥គីឡូវ៉ាត(5KW) ដោយស្ថិតតាមការព្រមព្រៀងផ្សាយ១២ម៉ោងក្នុងមួយថ្ងៃ។CCIMបានពង្រីក ការគ្រប់គ្រងវិទ្យុនៅក្នុងខេត្តសៀមរាប ទៅដល់១៦.៥ម៉ោងក្នុងមួយថ្ងៃនៅត្រឹមពាក់កណ្តាលឆ្នាំ២០១៦។

CCIMក៏បានពង្រីកប្រតិបត្តិការណ៍ស្ថានីយ៍វិទ្យុសារិកាបីទៀតនៅខេត្តបន្ទាយមានជ័យ ខេត្តបាត់ដំបង និងរាជធានីភ្នំពេញ។
ក្នុងអំឡុងជាមួយគ្នានេះ ដោយស្ថានីយ៍ទាំង៥របស់វិទ្យុសារិកាបានកើនកំលាំងការផ្សាយគ្រប់ដណ្តប់បាន១៤ រាជធានីខេត្តក្រុង។